នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ» នៅសណ្ឋាគារភ្នំពេញ ដើម្បីប្រកាសនិងផ្សព្វផ្សាយឯកសារនេះជាជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើការសិក្សារៀនសូត្រ ស្វែងយល់ និងបង្រៀននៅតាមសាលាមធ្យមសិក្សាចំណេះទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស។
Test your climate change knowledge - get a chance to win a prize