របាយការណ៍​វាយតម្លៃ​លើកទី៦​របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុកំពុងរៀបចំ

IPCC meetingសប្តាហ៍ទីមួយនៃខែឧសភា ប្រទេសជា​សមាជិកនៃ​ក្រុមការងារ​​អន្តរ​រដ្ឋាភិបាល​​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​(IPCC) បាន​ជួបប្រជុំ​ពិភាក្សា​អំពីចំណុច​ផ្តោតនៃ​ការ​រៀបចំ​របាយការណ៍​​វាយតម្លៃ​លើកទី៦​របស់​IPCC នៅទីក្រុង​អាឌីសអាបាបា ប្រទេស​​អេត្យូពី។ ទម្រង់​​រួម​នៃរបាយការណ៍នេះ (រួមបញ្ចូលទាំងធាតុចូល​របស់ក្រុមការងារចំនួន៣ : វិទ្យាសាស្រ្តរូប, ផល​ប៉ះពាល់ បន្សាំុ និង​ភាព​ងាយ​រងគ្រោះ, និងការ​កាត់​បន្ថយ) នឹងត្រូវអនុម័តនៅ​ខែតុលាខាងមុខ ប៉ុន្តែ​របាយការណ៍​វាយ​តម្លៃលើកទី៦នេះ នឹង​ត្រូវបញ្ចប់​នៅ​រយៈពេល​៥ឆ្នាំខាងមុខ ពោលគឺនៅ​ឆមាស​ទីមួយ​ឆ្នាំ២០២២។

អាន​បន្ត...
 

សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាទម្រង់អេឡិចត្រូនិច

CCCA App Logo

សទ្ទានុក្រមការ​ប្រែប្រួល​អាកាសធាតុជាខេមរភាសា ជាទម្រង់​អេឡិចត្រូនិច អាចប្រើប្រាស់​បាន។

- ដើម្បី​ទាញយក​appមក​ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ សូមចូលទៅក្នុង​ App Store ឬ Play Store វាយពាក្យ CCLexicon និង​ដំឡើង។

- ដើម្បី​​ចូលមើលនៅក្នុង​គេហទំព័រនាយកដ្ឋានប្រែប្រួលអាកាសធាតុ សូម ចុចនៅទីនេះ

 

សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​ជាខេមរភាសា ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

Lexicon Launch

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានកិត្តិយសសូម​ជម្រាបជូនសាធារណជន​និង​​បណ្តាញ​សារព័ត៌មាន​ជាតិនិង​អន្តរជាតិ ​ឱ្យបាន​ជ្រាបថា ក្រសួង​បរិស្ថាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងក្រុមប្រឹក្សា​ជាតិភាសាខ្មែរ ​បានរួមគ្នា​ប្រកាស​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនូវ ​ “សទ្ទានុក្រមការ​ប្រែប្រួល​អាកាសធាតុជាខេមរភាសា ទាំង​ជាសៀវភៅ​និង​ជាទម្រង់​អេឡិចត្រូនិច” ដំបូង​បង្អស់​ក្នុង​វិស័យប្រែប្រួលអាកាសធាតុ នៅ​រសៀលថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ​​ នៅទីស្តីការក្រសួងបរិស្ថាន សម្រាប់​សាធារណជន​និង​អ្នក​ប្រើប្រាស់​គ្រប់មជ្ឈដ្ឋាន ​ដើម្បី​​ជា​ជំនួយ​ដល់ការប្រើប្រាស់​បច្ចេកសព្ទ​​ក្នុង​វិស័យប្រែប្រួលអាកាសធាតុប្រកប​ដោយភាព​ត្រឹមត្រូវ​ សង្គតិ​ភាព និងឯកភាព។

អាន​បន្ត...
 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ