ព្រឹត្តិបត្រ​ព័ត៌មាន​ការ​ប្រែប្រួល​អាកាសធាតុ លេខ​៧ ខែតុលា-ធ្នូ ២០១៦

Newsletter No.7 Kh Page 1 1

គោល​នយោបាយ​ប្រែប្រួល​អាកាសធាតុនិង​ការ​អនុវត្ត

- ការបញ្ជ្រាបការប្រែប្រួល​អាកាសធាតុទៅក្នុង​ក្របខណ្ឌច្បាប់និងវិធានរបស់កម្ពុជា

- រៀនសូត្រពីការអនុវត្តតាមបែប​ប្រពៃណីសំដៅពង្រីក​ចំណេះ​ដឹង​ភាពធន់​នឹង​អាកាសធាតុ

- កម្រងទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)មានការកែលម្អសញ្ញា​សំគាល់តាមប្រធានបទវិស័យ​និងអនុវិស័យដើម្បីតាម​ដាន​ហិរញ្ញប្ប-ទានអាកាសធាតុអន្តរជាតិ

កិច្ច​ចរចាអន្តរជាតិស្តីពីអាកាសធាតុ

- ច្បាប់ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ចព្រមព្រៀងទី​ក្រុងប៉ារីសស្តីពីការ​ប្រែប្រួល​អាកាសធាតុត្រូវបានអនុម័ត

សម្លេង​ពី​​មូលដ្ឋាន

- ភាពជាដៃគូពហុអ្នកពាក់ព័ន្ធក្នុង​ការរៀបចំ​យុទ្ធសាស្រ្ត​គ្រប់គ្រង​សំណល់​ក្នុង​រាជធានីភ្នំពេញ, អត្ថបទដោយ ណិចស៊ុសកាបូនសម្រាប់អភិវឌ្ឍន៍

អាន​បន្ត...
 

សិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងយុទ្ធសាស្រ្តហិរញ្ញប្បទានអាកាសធាតុសម្រាប់ផែនការជាតិបន្សុំានឹងការប្រែប្រួលអាកាសធាតុ

NAP workshop 27 Feb 2017

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សិក្ខាសាលា​ពិគ្រោះ​យោបល់ជាមួយអ្នកពាក់ព័ន្ធ ស្តីពី “សេចក្តីព្រាង​យុទ្ធសាស្រ្ត​ហិរញ្ញប្ប​ទាន​អាកាសធាតុ​សម្រាប់ផែនការ​ជាតិបន្សុំា​នឹង​ការប្រែប្រួល​អាកាសធាតុ (National Adaptation Plan-NAP) កម្ពុជា” ត្រូវ​បានរៀបចំដោយ​នាយកដ្ឋានប្រែប្រួល​អាកាសធាតុ​នៃ​អគ្គ​លេខា​ធិការដ្ឋាន​​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយ​ចីរភាព​(ក.ជ.អ.ច.) ក្រសួងបរិស្ថាន សហការជាមួយ​កិច្ចសហ​ប្រតិបត្តិការ​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា(GIZ) តាមរយៈមូលនិធិ​ដោយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមាន​សិក្ខាកាម​ចូលរួមចំនួន៤៤នាក់ តំណាងឱ្យ​ក្រសួង​-ស្ថាប័ន និងដៃគូ​អភិវឌ្ឍន៍​ចំនួន២៣ ក្រោម​អធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក.ជ.អ.ច. និងលោក Thomas Waldraff នាយក​អង្គការ​GIZ ប្រចាំកម្ពុជា។ កិច្ចពិគ្រោះយោបល់មានគោលបំណង ដើម្បីបង្ហាញពីជម្រើសហិរញ្ញប្បទាន កំណត់ពីធនធាន​ហិរញ្ញវត្ថុ​ដែលមាន​ពីថ្នាក់ជាតិនិងអន្តរជាតិក្នុងបរិបទត្រៀមសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ និងជាពិសេសប្រមូលយកមតិកែលំអ និងឆ្លុះបញ្ចាំង​ទៅលើ​សេចក្តីព្រាង​យុទ្ធសាស្រ្តហិរញ្ញប្បទាន និងរៀបចំផែនការអនុវត្តន៍សម្រាប់សកម្មភាព អាទិភាពរបស់ NAP។

អាន​បន្ត...
 

កិច្ចប្រជុំលើកទី១នៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ សម្រាប់ពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

TWG 1st meeting 20Feb2017

រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ​​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព បាន​ដឹកនាំ​​កិច្ច​ប្រជុំលើកទី១​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាស​ធាតុ ដែលមានការចូលរួម​ពីសមាជិកថ្នាក់បច្ចេកទេស​​នៃ​តំណាង​ក្រសួង​ស្ថាប័នចំនួន​១៩ ដើម្បី​ពិភាក្សាអំពីអណត្តិ​និង​កម្មវិធីអាទិភាព​នៃក្រុម​ការងារ​បច្ចេកទេស​សម្រាប់​គាំទ្រ​ដល់ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ​សំដៅពង្រឹងសមត្ថភាពរបស់កម្ពុជា​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ។ កិច្ច​ប្រជុំ​នេះប្រព្រឹត្ត​ដោយមាន​សម្របសម្រួល​ពី​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព។

អាន​បន្ត...
 

កិច្ចពិភាក្សា​អំពី​សកម្មភាព​ជាយុទ្ធសាស្ត្រ​ឆ្លើយតបនឹងការ​ប្រែប្រួលអាកាស​ធាតុ

DCCUNDPMeeting 18Jan2017នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ លោក ស៊ុំ ធី ប្រធាន​នាយក​ដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព និង​ជាប្រធាន​គ្រប់គ្រង​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុកម្ពុជា(CCCA) ព្រមទាំងសហការី បានទទួល​ជួប​ប្រជុំជាមួយ​តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ប្រចាំកម្ពុជា​(UNDP) ដែល​ដឹកនាំ​ដោយ លោក Nick Beresford នាយក​កម្មវិធីUNDPប្រចាំកម្ពុជា ដើម្បី​ពិភាក្សាវិធានការនៃការ​ឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជា​ត្រួតពិនិត្យ​វឌ្ឍនភាព​និងបញ្ហាប្រឈមនៃការអនុវត្ត​កម្មវិធី​CCCA ដំណាក់កាលទី​២ ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៤ រហូតបច្ចុប្បន្ន។ នៅក្នុង​ជំនួបនេះ ភាគី​ទាំងពីរ​បានឯកភាពនឹងស្វែងរក​លទ្ធភាព​នានា ​ដើម្បីទទួលបាន​មូល​និធិ​ពី​មូលនិធិអាកាសធាតុបៃតង សម្រាប់រៀបចំ​វិធានការ​ឆ្លើយតប​នឹង​ការប្រែប្រួលអាកាសធាតុនៅកម្ពុជាឱ្យ​កាន់តែ​ទូលំទូលាយ។

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ