សិក្ខាសាលា​ថ្នាក់​តំបន់​សម្រាប់​ត្រៀម​សន្និសីទ​បណ្តាភាគី​លើកទី២០​នៃ​អនុ​សញ្ញាក្របខ័ណ្ឌសហ​ប្រជា​ជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ

Pre-cop-20-bkkទីក្រុង​​បាងកក៖ ថ្ងៃទី១៨​-​១៩  ខែវិច្ឆិកា ឆ្នាំ​២០១៤ មន្រ្តី​​តំណាង​អគ្គ​លេខា​ធិការ​ដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង និង​នាយក​ដ្ឋាន​ប្រែប្រួល​អាកាស​ធាតុ​នៃ​ក្រសួងបរិស្ថាន សរុបចំនួន០៥រូប  បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ថ្នាក់​តំបន់​​សម្រាប់​​ត្រៀម​​​សន្និ​សីទ​បណ្តា​​ភាគី​លើក​ទី​២០​នៃ​​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្ដីពី​កា​រ​ប្រែប្រួល​អាកាស​ធាតុ (CoP 20)។ សិក្ខាសាលានេះគឺ​ជាវេទិកា​សម្រាប់​ផ្តល់​​ឱកាស​​ដល់​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ចូលរួម​ពិភាក្សា និង​​ចែក​រំលែក​ទស្សនៈ និង​ការ​រំពឹង​ទុក​សម្រាប់ CoP 20 ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​​ចរចាអំពីកិច្ចព្រមព្រៀងថ្មី ការ​ប្ដេជ្ញា​ក្នុង​ការ​ចូល​រួម​ចំណែក​ថ្នាក់ជាតិ​ និងការបាត់​បង់ និងការ​ខូច​ខាត​បណ្តាល​មកពីការ​ប្រែប្រួល​អាកាសធាតុ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង បានធ្វើបទ​អន្តរាគមន៍​អំពី​ទស្សនៈ​របស់​កម្ពុជាពាក់ព័ន្ធនឹងកត្តានានា ដែលកំណត់នូវជោគ​ជ័យ​ក្នុង​ការ​សម្រេច​បាននូវ​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ថ្មី​មួយ​នាឆ្នាំ២០១៥។ សិក្ខាសាលាក៏បានពិភាក្សាអំពីយន្តការ​ផ្សេងៗ រួមទាំង យន្តការទីផ្សារថ្មី និង​អភិក្រម​មិន​ផ្អែក​លើ​ទី​ផ្សារ ដែល​អាច​រួម​ចំណែក​កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នាពេលអនាគត ដោយ​ធានា​បាន​នូវ​ការ​គណនា​ឥណទាន​កាបូនត្រួតគ្នា។​ ប្រទេស​ដែល​ចូលរួម​ក្នុង​សិក្ខា​​សាលា​នេះ​ បាន​សំដែង​​នូវ​ការ​ព្រួយ​បារម្ភ​​ពី​​ការ​ធ្លាក់​ចុះ​​នូវ​ថ្លៃ​ឥណទាន​កាបូន និង​ភាពមិនច្បាស់លាស់ ដែលជាកត្តា​មួយប៉ះពាល់​ខ្លាំងដល់ការ​វិនិយោគលើគម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ ។​

តំណាងអង្គការសង្គមស៊ីវិល ក៏បានចែករំលែកនូវទស្សនៈរបស់ខ្លួនទៅលើសន្និសីទ​លើកទី ២០​ ដោយបាន​បង្ហាញ​ពី​បញ្ហា​គន្លឹះ និងការប្រឈមសំខាន់ៗ​ដូចជា គម្លាត​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​កំឡុង​ពេល​រហូត​​ដល់​ឆ្នាំ២០២០​ ដែល​ការ​បំបាត់​នូវ​គម្លាត​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​​សម្រាប់​ដំណើរ​ការ​ក្រោយ​ឆ្នាំ​២០២០។ តំណាង​​ផ្សេង​ទៀត​ បាន​​លើក​ឡើង​អំពី​​វិធានការ និងប្រភពមូលនិធិសម្រាប់កម្មវិធីបន្ស៊ាំ និងការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​​ការ​ប្រែ​ប្រួល​​អា​កាស​​ធាតុ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ ស្ដីពី​​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​មាន​​ដូច​ជា៖ មូល​និធិ​បរិស្ថាន​ពិភព​លោក (GEF),​ មូលនិធិ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCF), មូល​និធិ​​អាកាស​​ធាតុ​ពិសេស (SCCF), មូលនិធិបន្ស៊ាំ (AF), និងមូលនិធិអាកាសធាតុបៃតង​​ (GCF)។

លោក ម៉ា ច័ន្ទសទ្ធា ​អនុប្រធាននាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ បាន​​ចែក​រំលែក​នូវ​បទ​ពិសោធន៍​អំពី​ទិដ្ឋភាព​ហិរញ្ញ​វត្ថុ ដោយ​បាន​​លើក​​យក​​ករណី​​សិក្សា​​អំពី​​ដំណើរ​​ការ​​រៀបចំ​​ក្របខ័ណ្ឌ​​ហិរញ្ញ​ប្ប​ទាន​ប្រែ​ប្រួល​​អាកាស​​ធាតុ​​កម្ពុជា។ ចំណែក​លោក​បណ្ឌិត ហេង ​ចាន់​ធឿន ក៏​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​​ស្តីពី​​ការ​​ត្រៀម​លក្ខណៈ និង​​ការ​រៀបចំ​​ជំហរ​​របស់​​កម្ពុជា​សម្រាប់​​ការ​​ចូលរួម​ក្នុង CoP 20 នៅ​​ទីក្រុង​​លីម៉ា ប្រទេស​ប៉េរូ ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​ចាប់​ពី​ថ្ងៃទី​០១-​១២ ខែធ្នូ ឆ្នាំ​២០១៤។ ​

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ