សេចក្តី​ជូន​ដំណឹង៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី របាយការណ៍​នៃ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជាក្នុងការ​​អនុវត្ត​ន៍​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ (INDC)

ក្រសួង​បរិស្ថាន​មាន​កិត្តិយស​សូ1. Ann General Page 1 1ម​ជម្រាប​ជូន​សាធារណជន ​បណ្តាញ​​សារ​ព័ត៌មាន​​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាបថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្តន៍អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី វេលា​ម៉ោង ៨:០០ ព្រឹក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​​ប្រមូល​មតិ​យោបល់​ និង​អនុសាសន៍​នានា​ពី​គ្រប់​បណ្តាក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ ទៅ​លើ​របាយ​ការណ៍​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្តន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលជា​របាយការណ៍​សំខាន់​បញ្ជាក់​អំពីការរួម​ចំណែក​របស់ភាគី​កម្ពុជា​​ក្នុងការឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អនុសញ្ញា​នេះ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​​ពិភព​លោកធ្វើ​សកម្មភាព​​ដោះស្រាយ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ។ បន្ទាប់មក របាយការណ៍​នេះ ​នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​លេខា​ធិការដ្ឋាន​អនុសញ្ញា​ក្រប​ខ័ណ្ឌសហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​ មុន​ការ​រៀបចំ​សន្និសីទ​កំពូល​បណ្តា​ភាគីជា​សមាជិកនៃអនុសញ្ញា ​លើកទី​២១ នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ខាងមុខ ​នៅ​ទីក្រុង​ប៉ារីស។

សេចក្តី​ដូច​បាន​ជម្រាបជូន​ខាង​លើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និ​ងសូម​អញ្ជើញ​​បណ្តាញ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ ចូលរួម​ផ្តិត​យក​ព័ត៌មាន និងទិដ្ឋភាព​ក្នុងកិច្ច​ប្រជុំនេះ តាម​ការគួរ។

សម្រាប់​អ្នក​សារព័ត៌មាន​​ សូមចុះ​​ឈ្មោះចូលរួម​យក​ព័ត៌មានឱ្យ​បាន​មុន តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ៥៣ ៥៣ ៩២ ​ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សម្រាប់​ព័ត៌មានបន្ថែម សូម​ទាក់​ទង ឯកឧត្តម សៅ​ សុភាព នាយកខុទ្ទកាល័យ និងជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន តាមរយៈលេខ​ទូរស័ព្ទ ០១២​ ៩៧១ ​២២២​ ឬអាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

 Download:

 

កំណត់​សម្គាល់៖

១) តើ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ គឺជា​អ្វី?

អនុសញ្ញាក្រប​ខ័ណ្ឌ​សហប្រជាជាតិ​ស្តីពីការ​ប្រែប្រួលអាកាសធាតុ ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ១៩៩២ នៅ​ទី​ក្រុង​ញូវ​យ៉ក និងបាន​​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលពិភពលោក ​ឆ្នាំ​១៩៩២ នៅទី​ក្រុង​រីយ៉ូដឺហ្សានេរ៉ូ នៃប្រទេសប្រេស៊ីល ដោយ​ប្រទេស​​ជាង​១៥០ និង​សហគមន៍​អឺរ៉ុប​។ គោលបំណងចម្បង​នៃ​អនុសញ្ញា​នេះ​គឺ “ធ្វើ​ឱ្យ​មានស្ថិរភាព​​​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ក្នុង​បរិយាកាស នៅ​ត្រឹម​កម្រិត​មួយ​ដែលអាច​​ទប់​ស្កាត់​ការ​រំខាន​ប្រកប​ដោយ​​គ្រោះថ្នាក់ពីសកម្មភាព​មនុស្ស​មក​លើ​ប្រព័ន្ធ​អាកាស​ធាតុ​​”​ អនុសញ្ញា​នេះចែងអំ​ពី​ការ​ប្តេជ្ញាចិត្ត​​របស់​បណ្តា​ភាគី​ទាំង​អស់។ អនុសញ្ញានេះ​ ចូល​ជា​ធរមាន​នៅ​ខែ​មីនា ឆ្នាំ​១៩៩៤​។ នៅ​ឆ្នាំ​១៩៩៧ អនុសញ្ញានេះបាន​អនុម័តឱ្យ​​មាន​ពិធីសារក្យូតូ។ ប្រទេស​កម្ពុជា​បាន​​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញានេះ នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​១៩៩៥ ក្រោយ​ពីការ​​បង្កើត​ក្រសួងបរិស្ថានបាន​​ពីរឆ្នាំ។

២) តើ​ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (Cambodia’s INDC)​ គឹជា​អ្វី?

នៅក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ (UNFCCC) បណ្តា​ប្រទេស​នៅទូទាំង​ពិភព​លោក បាន​ប្តេជ្ញា​ចិត្ត​បង្កើត​កិច្ចព្រមព្រៀង​អាកាស​ធាតុ​អន្ដរជាតិ​ថ្មី​មួយដែល​នឹង​ត្រូវ​​បូក​សរុប​នៅ​ក្នុង​សន្និសីទ​បណ្តា​ភាគីលើកទី​២១(CoP21) នៃUNFCCCនៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខ​នេះ។ ក្នុងការ​រៀបចំ​របាយការណ៍​នេះ បណ្តា​ប្រទេស​នានា បានឯក​ភាព​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុងការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​ក្រោមកិច្ចព្រមព្រៀង​អន្ដរជាតិ​ថ្មីមួយ​ ហៅថា “ការ​ចូលរួម​ចំណែក ដើម្បីអនុវត្តន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ (INDC)។ ការ​រួម​ចំណែក​ជា​សកល​នេះ បាន​នាំ​មកនូវ​អភិក្រម​ពីថ្នាក់​ក្រោម​ទៅ​លើ ដើម្បី​រៀបចំ​គោលជំហរ​របស់​ប្រទេសមួយ​ដោយ​ផ្អែក​លើ​ស្ថាន​ភាពជាក់​ស្តែង និង​​​តាម​ប្រព័ន្ធថ្នាក់​ជាតិ ដើម្បី​កាត់បន្ថយកំណើនសីតុណ្ហភាព​មធ្យម​របស់​សកល​លោក ​ត្រឹម ២​អង្សាសេ។

ប្រទេស​កម្ពុជា​ទទួល​ស្គាល់​តម្រូវការឱ្យ​​ប្រទេស​ទាំង​អស់ចូលរួម​​កាត់​បន្ថយការ​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ដើម្បី​រួម​ចំណែក​សម្រេច​បាន​នូវ​គោលដៅរបស់ UNFCCC នេះ ប្រទេស​កម្ពុជាមាន​ក្តី​សោមនស្ស​ក្នុងការ​រៀបចំរបាយការណ៍ចូល​​រួម​ចំណែក​របស់​កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ (INDC) ឱ្យ​បាន​មុន​កិច្ច​ប្រជុំ​កំពូលបណ្តា​ភាគី​លើកទី​២១ នៅ​ទីក្រុង​ប៉ារីស។

ក្នុង​នាម​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​តិច​តួច ប៉ុន្តែ​ទទួល​រង​គ្រោះខ្លាំង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ការ​រួម​ចំណែក​របស់​កម្ពុជា​ចាំបាច់​ត្រូវ​បន្ស៊ី​ទៅ​នឹង​អាទិភាព​អភិវឌ្ឍន៍​របស់​ប្រទេស។ ដូច្នេះ​ របាយការណ៍ INDC នឹង​រួម​បញ្ចូលសមាសភាគ​បន្ស៊ាំ និង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដោយ​ផ្អែក​លើ​ស្ថានភាព​ប្រទេស​ជាតិ និង​បន្ស៊ី​ជាមួយ​សេចក្តី​សម្រេច​របស់ UNFCCC 1/CP.19 and 1/CP.20

 

 

ក្រសួង​បរិស្ថាន​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន ​បណ្តាញ​​សារ​ព័ត៌មាន​​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាបថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្តន៍ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី វេលា​ម៉ោង ៨:០០ ព្រឹក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​​ប្រមូល​មតិ​យោបល់​ និង​អនុសាសន៍​នានា​ពី​គ្រប់​បណ្តាក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ ទៅ​លើ​របាយ​ការណ៍​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្តន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលជា​របាយការណ៍​សំខាន់​បញ្ជាក់​អំពីការរួម​ចំណែក​របស់ភាគី​កម្ពុជា​​ក្នុងការឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អនុសញ្ញា​នេះ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​​ពិភព​លោកធ្វើ​សកម្មភាព​​ដោះស្រាយ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ។ បន្ទាប់មក របាយការណ៍​នេះ ​នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​លេខា​ធិការដ្ឋាន​អនុសញ្ញាក្រប​ខ័ណ្ឌសហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​ មុន​ការ​រៀបចំ​សន្និសីទ​កំពូលបណ្តា​ភាគីជា​សមាជិកនៃអនុសញ្ញា ​លើកទី​២១ នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ខាងមុខ ​នៅ​ទីក្រុង​ប៉ារីស។

សេចក្តី​ដូច​បាន​ជម្រាបជូន​ខាង​លើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និ​ងសូម​អញ្ជើញ​​បណ្តាញ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ ចូលរួម​ផ្តិត​យក​ព័ត៌មាន និងទិដ្ឋភាព​ក្នុងកិច្ច​ប្រជុំនេះ តាម​ការគួរ។

សម្រាប់​អ្នក​សារព័ត៌មាន​​ សូមចុះ​​ឈ្មោះចូលរួម​យក​ព័ត៌មានឱ្យ​បាន​មុន តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ៥៣ ៥៣ ៩២ ​ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សម្រាប់​ព័ត៌មានបន្ថែម សូម​ទាក់​ទង ឯកឧត្តម សៅ​ សុភាព នាយកខុទ្ទកាល័យ និងជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន តាមរយៈលេខ​ទូរស័ព្ទ ០១២​ ៩៧១ ​២២២​ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ