គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ (គ.ជ.គ.ប.អ.) ត្រូវបានបង្កើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦ ដោយអនុក្រឹត្យលេខ ៣៥ អនក្របក។ គ.ជ.គ.ប.អ. មានទិសដៅរៀបចំ សម្របសម្រួល និងតាមដានពិនិត្យការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ បរិធានច្បាប់ ផែនការ និងកម្មវិធីនានា របស់រាជរដ្ឋាភិបាលសំដៅឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុក្នុងប្រទេស រួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឱ្យបានដឹងជាមុន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុបណ្តាលមកពីមនុស្ស ដែលអាចបង្កឥទ្ធិពលអវិជ្ជមានចំពោះសុខុមាលភាពនៃមនុស្សជាតិ។
គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ជាយន្តការអន្តរក្រសួង មានចរិតលក្ខណៈអន្តរវិស័យ និងពហុជំនាញ ដែលមានសមាសភាពដូចខាងក្រោម៖
១. រដ្ឋមន្រ្តីក្រសួងបរិស្ថាន ២. រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣. រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ៤. រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ៥. រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៦. អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៧. អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៨. អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៩. អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ១០. អនុរដ្ឋលេខាធិការក្រសួងផែនការ ១១. អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១២. អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១៣. អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ១៤. អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ១៥. អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ១៦. អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ១៧. អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៨. អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១៩. អគ្គលេខាធិការរងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា |
មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប មួយ(០១)រូប |
ប្រធាន អនុប្រធាន អនុប្រធាន អនុប្រធាន អនុប្រធាន សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក |
Test your climate change knowledge - get a chance to win a prize